កម្មវិធីសម្លេងជនជាតិដើមភាគតិច អាយ.ភី.វី

កម្មវិធីសម្លេងជនជាតិដើមភាគតិច គឺជាកម្មវិធីស្នូលតែមួយគត់នៃស្ថាប័ន អង្គការថែរក្សាភាសាជនជាតិដើមភាគតិច (ស៊ី.អាយ.ភី.អិល) ដែលក្នុងកម្មវិធីស្នូលសំខាន់មួយនេះ មានគម្រោងតូចៗចំនួនបីនៅក្រោមនៃកម្មវិធីនេះ។ គោលដៅរួមមួយនៃកម្មវិធីនេះ គឺ សហគមន៍គោលដៅអាចមានលទ្ធភាពទទួលបានព័ត៌មានពីខាងក្រៅកាន់តែទូលំទូលាយ និងសម្របសម្រួលសហគមន៍ មានការសាមគ្គីភាពរឹងមាំក្នុងសហគមន៍របស់ពួកគេ។ គម្រោងស្ថិតនៅក្រោមកម្មវិធីនេះ រួមមាន គម្រោងអភិវឌ្ឍន៍ស្ថាប័ន គម្រោងពង្រឹងការចូលរួមរបស់សហគមន៍ និង គម្រោងផលិតព័ត៌មានសហគមន៍។ គម្រោងនីមួយៗនៃស្ថាប័ននេះនឹងមាន សកម្មភាព គោលដៅ ទិសដៅ រយៈពេលកំណត់ ផ្សេងៗនិងដាច់ដោយឡែកពីគ្នា។