គម្រោងពង្រឹងការចូលរួមរបស់សហគមន៍

នេះជាគម្រោងមួយ ដែលយើងកំពុងគាំទ្រ និងសម្របសម្រួលជាមួយសហគមន៍ឱ្យមានយល់ដឹងពីសារប្រយោជន៍ នៃការចូលរួមធ្វើកិច្ចការសហគមន៍រួមគ្នា។ គម្រោងនេះយើងមានគោលបំណងចង់ឱ្យសហគមន៍មានសាមគ្គីភាពឡើងវិញពេលសហគមន៍មានសាមគ្គីភាពគឺ ពួកគេអាចធ្វើកិច្ចការផ្សេងៗបានសម្រេច ព្រោះសាមគ្គីភាពជាកម្លាំងដ៏ខ្លាំងមួយជំរុញឱ្យគ្រប់កិច្ចការលំបាកអាចសម្រេចបាន។ យើងក៏មានបំណងចង់ឱ្យសហគមន៍មានភាពជាម្ចាស់លើកិច្ចការដែលអង្គការកំពុងធ្វើ ជាមួយពួកគេផងដែរ។ ជាជាងឱ្យពួកគេគិតថាជាកិច្ចការរបស់អង្គការដាក់ឱ្យធ្វើព្រោះអង្គការគ្រាន់តែអ្នកផ្តល់សេវាប៉ុណ្ណោះមិនមែនជាអ្នកដឹកនាំសហគមន៍នោះទេ។ និយាយជារួមយើងមិនគ្រាន់តែចង់ឃើញសហគមន៍មានភាពជាម្ចាស់លើការងារជាមួយអង្គការថែរក្សាភាសាជនជាតិដើមភាគតិច។ យើងក៏ចង់ឃើញពួកគេអាចដឹកនាំការអភិវឌ្ឍដោយខ្លួនឯងទៀតផង ត្រង់នេះមានន័យថាសហគមន៍អាចនិយាយទៅកាន់អង្គការ រដ្ឋាភិបាល និងអ្នកអភិវឌ្ឍន៍ផ្សេងៗឱ្យធ្វើការអភិវឌ្ឍន៍ទៅតាមតម្រូវការពិតប្រាកដរបស់សហគមន៍។