គម្រោងផលិតព័ត៌មានសហគមន៍

គម្រោងផលិតព័ត៌មានជាគម្រោងមួយក្នុងកម្មវិធីសម្លេងជនជាតិដើមភាគតិចរបស់អង្គការថែរក្សាភាសាជនជាតិដើមភាគតិច យើងបាននឹងកំពុងគាំទ្រយុវជនជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី ក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេលើ៤ចំនុចំនុចធំៗ រួមមាន ការផលិតវីដេអូ ការផលិតកម្មវិធីវិទ្យុ ការសរសេរព័ត៌មាន និងការប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយ និងទទួលបានព័ត៌មានផ្សេងៗតាមតម្រូវការ។

មនុស្សនៅលើពិភពលោកទាំងមូលពឹងផ្អែកលើ ប្រព័ន្ឋផ្សព្វផ្សាយដើម្បីទទួលបាននូវព័ត៌មាន ព្រមទាំងមតិយោបល់ និងការវិភាគពីបញ្ហាផ្សេងៗដែលប៉ះពាល់ដល់សង្គម។ ឥទ្ឋិពលរបស់ប្រព័ន្ឋផ្សព្វផ្សាយទៅលើសង្គមធំធេងណាស់ ដោយសារវាជាមធ្យោបាយកម្សាន្ត ប្រភពព័ត៌មាន និងជាមធ្យោបាយប្រាស្រ័យទាក់ទងគ្នា ប្រព័ន្ឋផ្សព្វផ្សាយមានអំណាចខ្លាំងក្នុងការកំណត់ផ្នត់គំនិត អប់រំមនុស្សក្នុងសង្គកម និងការសម្រេចចិត្តរបស់មនុស្សនៅគ្រប់មជ្ឈដ្ឋានសង្គម។