នៅថ្ងៃទី៨ ដល់ ៩ ដើមសប្តាហ៍ទីពីរ នៃខែកក្តដា ឆ្នាំ២០១៩ អង្គការថែរក្សាភាសាជនជាតិដើមភាគតិច (CIPL) បានសម្របសម្រួលផ្តល់ វគ្គបណ្តុះបណ្តាលមួយស្តីអំពី របៀបថតរូប និងផលិតមាតិការរឿង ដល់យុវវ័យជនជាតិដើមភាគតិច នៅក្នុងខេត្តរតនគិរី នៅការិយាល័យក្នុងក្រុងបានលុង។

វគ្គបណ្តុះបណ្តាលនេះបានបង្រៀនដោយយុវជនប្រាំនាក់ចំរុះជនជាតិដែលអង្គការ CIPLបានអភិវឌ្ឍសមត្ថភាពកន្លងមក បានមកចែករំលែកចំណេះដឹងអំពីការផលិតមាតិការរឿង ថតរូបនិងវិដេអូ ដល់យុវជនជនជាតិដើមភាគតិចក្នុងខេត្តរតនគិរីចំនួន១៥នាក់ស្រី៨នាក់ផ្សេងទៀត។

យុវជនដែលបានចូលរួមមកពីជនជាតិចំរុះ ជនជាតិគ្រឹង ជនជាតិចារ៉ាយ ជនជាតិទំពួន ជនជាតិកាវែតនៅក្នុងខេត្តរតនគិរី ។ វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ដែលបានផ្តោតសំខាន់ទៅលើបួនចំនុចមានទាក់ទងទៅនឹង ការផលិតមាតិការរឿង ការប្រើប្រាស់កាំម៉ារ៉ា ការយកសម្លេង និង កាត់តវីដេអូ។

ដំណើរការនៃវគ្គបណ្តុះបណ្តាលនេះកើតឡើងដោយសារមានការគាំទ្រពីគម្រោង សម្លេងជនជាតិដើមភាគតិចនៅក្នុងតំបន់អាស៊ី ដែលហៅកាត់ថា IVA ។

More info to CIPL Facebook Like Page

 

Leave a Comment