យុវជនជនជាតិដើមភាគតិច១៤នាក់មកពីភូមិចំនួនពីរភូមិ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីជំនាញប្រើប្រាស់កំាមេរ៉ា និងផលិតវិដេអូរយៈពេលពីរថ្ង ពីថ្ងៃទី១៦-១៧ ខែកក្តដា ឆ្នាំ២០១៩ នៅការិយាល័យអង្គការថែរក្សាភាសាជនជាតិដើមភាគតិច ក្នុងក្រុងបានលុងខេត្តរតនគិរី ដែលសម្របសម្រួលបង្រៀនដោយបុគ្គលិកអង្គការ CIPL ។

ក្រុមយុវជនលើកស្ទួយសម្លេងជនជាតិដើមភាគតិច PIV ជាអ្នកកាត់វីដេអូចំនួន៣នាក់ អ្នកកាត់តសម្លេង២នាក់និងអ្នកសរសេរអត្ថបទ២នាក់មកពីភូមិលែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ និងយុវជនអ្នកកាត់វីដេអូចំនួន៣នាក់ អ្នកកាត់តសម្លេង២នាក់និងអ្នកសរសេរអត្ថបទ២នាក់មកពីភូមិអ៊ុល ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

វគ្គបណ្តុះបណ្តាលនេះបានកើតឡើងដោយសារមានការគាំទ្រពីគម្រោងសម្លេងជនជាតិដើមភាគតិច (Voice) ក្នុងសកម្មភាពដើម្បីអភិវឌ្ឍន៍សមត្ថភាពយុវជនជាតិដើមភាគតិចក្នុងការផលិតព័ត៌មាន ដូចជាផលិតខ្សែរវីដេអូ ការសសេរអត្ថបទព៏ត៌មាន និងការប្រើប្រាស់ប្រព័ន្ឋផ្សព្វផ្សាយបណ្តាញសង្គម។

Leave a Comment