ថ្ងៃទី ២០ ដល់ ២២ ខែ មិថុនា ឆ្នាំ២០១៩ អង្គការថែរក្សាភាសាជនជាតិដើមភាគតិចបានផ្តល់វគ្គបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសដែលផ្តោតទៅលើ ជំនាញផលិតវីដេអូតាមទូរស័ព្ទ សរសេរអត្ថបទខ្លី និងធ្វើកំណត់ហេតុ ដល់យុវជនសមាជិកក្រុមលើកស្ទួយសម្លេងជនជាតិដើមភាគតិច មកពីភូមិម៉ាស់ និងភូមិកាណាតចំនួន២៦នាក់ស្រី៦នាក់។

វគ្គបណ្តុះបណ្តាលនេះដើម្បីឱ្យសមាជិកក្រុមលើកស្ទួយសម្លេងជនជាតិដើមភាគតិច និងក្រុមពិគ្រោះយោបល់ នៅភូមិគោលដៅមានសមត្ថភាពផលិតវីដេអូ សរសេរអត្ថបទ និងធ្វើកំណត់ហេតុ ដើម្បីជំរុញឱ្យគ្រប់កិច្ចការងាររបស់ក្រុមគោលដៅមានការសម្រេចរួមនិងមានប្រសិទ្ធភាព។

ក្រុមយុវជនគោលដៅរបស់អង្គការថែរក្សាភាសាជនជាតិដើមភាគតិច ត្រូវបានបង្កើតឡើងចងក្រងក្រុមឡើងដើម្បីរៀនសូត្រផលិតវីដេអូ ថតរូប កាត់តសម្លេងអំពីរឿងរ៉ាវសហគមន៍ដែលជាតម្រូវការបស់សហគមន៍ជនជាតិដើមភាគតិចនៅមូលដ្ឋាន។ សហគមន៍បានបង្កើតមជ្ឈមណ្ឌលសិក្សាសហគមន៍ ចងក្រងក្រុមយុវជន និងក្រុមចាស់ទុំពិគ្រោះយល់តាមភូមិគោលដៅនីមួយៗរបស់អង្គការ។

រូបភាពដោយ : CIPL

Leave a Comment