បុគ្គលិកអង្គការថែរក្សាភាសាជនជាតិដើមភាគតិច CIPL ក្នុងខែសីហានេះបានធ្វើសកម្មភាពចុះជួបជាមួយក្រុមយុវជនជនជាតិដើមភាគតិចភូមិគោលដៅ នៅភូមិអ៊ុល ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី ១៩ ដល់ ២១ ខែ សីហា ឆ្នាំ២០១៩ ដើម្បីពិភាក្សាទៅលើលទ្ធភាពសាងសង់ជុសជុលមណ្ឌលសិក្សាសហគមន៍ចាស់ និង ថ្ងៃទី ២៣ ដល់ ២៤ ខែ សីហា ឆ្នាំ២០១៩ នៅភូមិលែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។

សកម្មភាពនេះ មានការគាំទ្រដោយគម្រោងសម្លេងជនជាតិដើមភាគតិច VOICE ក្នុងគោលបំណងដើម្បីឱ្យក្រុមយុវជនជនជាតិដើមភាគតិច PIV នៅតំបន់គោលដៅមានសមត្ថភាពផលិតវីដេអូ ប្រើប្រាស់វីដេអូនៅក្នុងសហគមន៍ និងសម្របសម្រួលសាងសង់មណ្ឌល សម្រាប់អភិវឌ្ឍសមត្ថភាពយុវជន ផលិតព័ត៌មានផលិតវីដេអូនៅសហគមន៍ជនជាតិដើមភាគតិចភូមិគោលដៅផ្ទាល់។

សហគមន៍ជនជាតិដើមភាគតិចទំពួននិងចារាយក្នុងភូមិ មានអាជ្ញាធរ គណៈកម្មការភូមិសម្តែងការពេញចិត្តជាខ្លាំងជួយគាំទ្រដំណើរការបង្កើតមណ្ឌលបានសហការជាមួយក្រុមយុវជន ក្រុមចាស់ទុំប្រឹក្សាយោបល់ អាជ្ញធរភូមិដើម្បីប្រជុំចាប់ផ្តើមជុសជុសបង្កើតមណ្ឌលសហគមន៍អោយបានក្នុងរយៈពេលខ្លីខាងមុខ។

Leave a Comment