បានមូលមតិគ្នាចូលរួមបង្កើត មជ្ឈមណ្ឌលសិក្សានេះឡើងដែលមានឈ្មោះថា៖“មជ្ឈមណ្ឌលសិក្សាជនជាតិដើមភាគតិចគ្រឹងភូមិម៉ាស់” ធ្វើឡើង ក្នុងគោលបំណងដើម្បីថែរក្សាទុកនូវសំភារៈប្រើប្រាស់ ប្រពៃណី របស់ពួកយើងឱ្យសហគមន៍ភូមិ និងសហគមន៍ជិតខាងបានមករៀនសូត្រអំពីវប្បធម៌ ប្រពៃណី កសិកម្ម និងចំណេះដឹង អំពីការផលិតវីដេអូ និងកម្មវិធីវិទ្យុអប់រំ កម្សាន្តជាដើម ។ ការសាងសង់មជ្ឈមណ្ឌលសិក្សាជនជាតិដើមភាគតិចគ្រឹងភូមិម៉ាស់ បានចាប់ផ្តើមបង្កើតឡើងនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៧។

អង្គការថែរក្សាភាសាជនជាតិដើមភាគតិច CIPL គាំទ្រសហគមន៍សាងសង់មណ្ឌលសិក្សាក្នុងភូមិរបស់ពួកគេសម្រាប់ការសិក្សារបស់សហគមន៍ អំពីកសិកម្ម ការអប់រំសុខភាព ការអប់រំពីបរិស្ថាន។ គាំទ្រសហគមន៍បង្កើតផែនការប្រើប្រាស់មណ្ឌលសិក្សារបស់ពួកគេ ផ្តល់វគ្គបណ្តុះបណ្តាលយុវជនជនជាតិដើមភាគតិចផលិតវីដេអូដើម្បីចងក្រងជាឯកសារសម្រាប់រក្សាទុកសម្រាប់កូនចៅជំនាន់ក្រោយរៀនសូត្រ អំពីជនជាតិរបស់ខ្លួន ផ្តល់វគ្គបណ្តុះបណ្តាលយុវជនជនជាតិដើមភាគតិចពីការប្រើប្រាស់កុំព្យូទ័រដើម្បីពួកគេអាចសរេសរអត្ថបទ កំណាព្យ រឿងនិទាន ជាដើម ក្នុងគោលបំណងរក្សាទុកបានយូអង្វែង។

Leave a Comment