Indigenous language maintenance workers follow the community plantations to build close ties

រតនគិរី៖ នៅថ្ងៃទី ០៩ ខែមេសាឆ្នាំ២០១៨ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ បុគ្គលិកអង្គការថែរក្សាភាសាជនជាតិដើភាគតិច បានចុះតាមភូមិ និងតាមចំការដើម្បីសួរសុខទុក្ខសហគមន៍ភូមិកាណាត់ធំ ឃុំតាឡាវ ស្រុកអណ្ដូងមាស ខេត្តរតនគិរី ។ ដោយចង់ឲ្យមានភាពស្និតស្នាលរវាងបុគ្គលិកអង្គការថែរក្សាភាសាជនជាតិដើមភាគតិច និងប្រជាពលរដ្ឋ ឬសហគមន៍ភូមិកាណាត់ធំហើយក្រុមពិគ្រោះយោបល់ហៅកាត់ថា(A-G) ដែលជាអ្នកសម្របសម្រួលសហគមន៍ដោយផ្ទាល់ ហើយក្រុមពិគ្រោះយោបល់ ដឹកនាំ នឹងផ្ដល់ជាយុទ្ធសាស្រ្តឲ្យក្រុមលើកស្ទួយសម្លេងជនជាតិដើមភាគតិចហៅកាត់ថា (PIV)។ ក្រុម PIV គឺជាអ្នកផលិតផ្សព្វផ្សាយ និងមានការចង់ក្រងសហគមន៍ ហើយក៏ជាអ្នកផលិតកម្មវិធីបច្ចេកទេស ដូចជា៖ ផលិតវីដេអូ, សម្លេង និងសរសេរព័ត៌មានឲ្យសហគមន៍។ ក្នុងការសាងសង់មជ្ឍមណ្ឌលសិក្សារបស់សហគមន៍នេះ បើតាមសម្ដីរបស់សមាជិកក្រុមពិគ្រោះយោបល់ គឺ<!–more–> លោក សល់ យ៉ូស់ តួនាទី ជាអ្នកពិគ្រោះយោបល់ តំណាងឲ្យសហគមន៍បានប្រាប់ថា៖ សហគមន៍យើងខ្ញុំពិតជាចង់បានមណ្ឌលសិក្សារនេះ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការឲ្យសហគមន៍ចូលរួមសាងសង់មណ្ឌលនិងអភិវឌ្ឍន៍ដល់ប្រជាពលដ្ឋយើងខ្ញុំ ដើម្បីសហគមន៍យើងមានភាពរឹងមាំ នឹងបំបាត់ការរើសអើងពីសំណាក់មហាជនក្នុងប្រទេសផងដែរ ក្នុងនោះមានការចង់ក្រងវប្បធម៌ប្រពៃណី និងអត្ថសញ្ញាណជនជាតិដើមភាគតិច ឲ្យមានភាពរឹងមាំទៅអនាគត់។ ព្រោះសម័យបច្ចុប្បន្ននេះវាកំពុងមានការបាត់បង់បន្តិចម្ដងៗ ហើយបើសិនជាយើងមិនមានការការពារទេនោះ វាច្បាស់ណាស់ និងត្រូវបាត់បង់ទាំងស្រុងតែម្ដង។ ប្រសិនបើយើងចូលរួមការពារវប្បធម៌ប្រពៃណីរបស់បានគង់វង្សនោះ អត្ថសញ្ញាណរបស់ជនជាតិដើមភាគតិច និងសហគមន៍ជនជាតិដើមភាគតិចមានការសាមគ្គីគ្នា និងគោរពស្រឡាញ់គ្នាដូចដើម។…

Read More