វគ្គបណ្តុះបណ្តាលសកម្មភាពរបស់គម្រោង Voice

បុគ្គលិកអង្គការថែរក្សាភាសាជនជាតិដើមភាគតិច CIPL ក្នុងខែសីហានេះបានធ្វើសកម្មភាពចុះជួបជាមួយក្រុមយុវជនជនជាតិដើមភាគតិចភូមិគោលដៅ នៅភូមិអ៊ុល ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី កាលពីថ្ងៃទី ១៩ ដល់ ២១ ខែ សីហា ឆ្នាំ២០១៩ ដើម្បីពិភាក្សាទៅលើលទ្ធភាពសាងសង់ជុសជុលមណ្ឌលសិក្សាសហគមន៍ចាស់ និង ថ្ងៃទី ២៣ ដល់ ២៤ ខែ សីហា ឆ្នាំ២០១៩ នៅភូមិលែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។

Read More

យុវជនចូលរៀនក្រៅប្រព័ន្ធ នាំឱ្យទទួលបានចំណេះដឹងថ្មី

យុវជនជនជាតិដើមភាគតិច១៤នាក់មកពីភូមិចំនួនពីរភូមិ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីជំនាញប្រើប្រាស់កំាមេរ៉ា និងផលិតវិដេអូរយៈពេលពីរថ្ង ពីថ្ងៃទី១៦-១៧ ខែកក្តដា ឆ្នាំ២០១៩ នៅការិយាល័យអង្គការថែរក្សាភាសាជនជាតិដើមភាគតិច ក្នុងក្រុងបានលុងខេត្តរតនគិរី ដែលសម្របសម្រួលបង្រៀនដោយបុគ្គលិកអង្គការ CIPL ។ ក្រុមយុវជនលើកស្ទួយសម្លេងជនជាតិដើមភាគតិច PIV ជាអ្នកកាត់វីដេអូចំនួន៣នាក់ អ្នកកាត់តសម្លេង២

Read More

ជំនាញបច្ចេកទេសថ្មីទាក់ទាញការចូលរួមរបស់យុវជនជនជាតិដើមភាគតិច

នៅថ្ងៃទី៨ ដល់ ៩ ដើមសប្តាហ៍ទីពីរ នៃខែកក្តដា ឆ្នាំ២០១៩ អង្គការថែរក្សាភាសាជនជាតិដើមភាគតិច (CIPL) បានសម្របសម្រួលផ្តល់ វគ្គបណ្តុះបណ្តាលមួយស្តីអំពី របៀបថតរូប និងផលិតមាតិការរឿង ដល់យុវវ័យជនជាតិដើមភាគតិច នៅក្នុងខេត្តរតនគិរី នៅការិយាល័យក្នុងក្រុងបានលុង។ វគ្គបណ្តុះបណ្តាលនេះបានបង្រៀនដោយយុវជនប្រាំនាក់ចំរុះជនជាតិដែលអង្គការ CIPLបានអភិវឌ្ឍសមត្ថភាពកន្លងមក

Read More

យុវជនលើកស្ទួយសម្លេងជនជាតិដើមភាគតិច ត្រូវបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស

ថ្ងៃទី ២០ ដល់ ២២ ខែ មិថុនា ឆ្នាំ២០១៩ អង្គការថែរក្សាភាសាជនជាតិដើមភាគតិចបានផ្តល់វគ្គបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសដែលផ្តោតទៅលើ ជំនាញផលិតវីដេអូតាមទូរស័ព្ទ សរសេរអត្ថបទខ្លី និងធ្វើកំណត់ហេតុ ដល់យុវជនសមាជិកក្រុមលើកស្ទួយសម្លេងជនជាតិដើមភាគតិច មកពីភូមិម៉ាស់ និងភូមិកាណាតចំនួន២៦នាក់ស្រី៦នាក់។

Read More