សម្ភារៈបច្ចេកវិទ្យាថ្មីៗជាច្រើនត្រូវបានដាក់ឱ្យប្រើប្រាស់នៅមជ្ឈមណ្ឌលសិក្សាជនជាតិដើមភាគតិចគ្រឹងភូមិម៉ាស់បណ្តាលឱ្យមានភាពល្បីល្បាញក្នុងសហគមន៍

ឧបករណ៍ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់មនុស្ស គឺមធ្យោបាយញាំងឱ្យមានជីវភាពមានសមញ្ញសុខប្រកបដោយភាពសមស្របនិងត្រឹមត្រូវបំផុត។ ហើយរបស់ទាំងនោះក៏ជាការរំខានដល់ការរស់នៅដែរនៅពេលដែល ការគិតចង់បានវាពេកនោះ បើមនុស្សប្រើការគិតវិភាគរបស់ណាចំាបាច់និងមិនសំខាន់គួរតែត្រូវមាន។ បច្ចុប្បន្ននេះ CIPL កំពុងតែដំណើរការសម្របសម្រួលផ្តល់សម្ភារៈ ក៏ដូចជាឧបករណ៍​តម្រូវការ​ចំបាច់​របស់​សហគមន៍ដាក់ក្នុងមណ្ឌលសិក្សាភូមិម៉ាស់ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរនតគិរី ដើម្បីឱ្យក្រុមការគោលដៅ ប្រជាពលរដ្ឋមានលទ្ធភាពទទួលបានសេវាប្រើប្រាស់ឧបករណ៍ទាំងនេះ។ នៅពេលដែល CIPL បានផ្តល់សម្ភារៈហើយ បុគ្គលិកក្រុមការងាររបស់ CIPL នឹងពង្រឹងបន្ថែមនូវ ចំណេះ​ដឹង ជំនាញ ដល់ក្រុមក្នុងភូមិ AG និង PIV អំពីការប្រើប្រាស់ឧបករណ៍ដែលមានក្នុងមណ្ឌលមាន កុំព្យូទ័រ កំាម៉ារ៉ា ម៉ាស៊ីនព្រីន ដែលជាតម្រូវការរបស់ប្រជាពល​រដ្ឋមានលទ្ធភាពទទួល​បានចំណេះដឹង​ប្រើប្រាស់​ទាំងនោះ។  

Read More